University of Management and Economics
នាយកសាខា សាកលវិទ្យាល័យទាំង៧ ខេត្តក្រុង
នាយកប្រតិបត្តិ និង នាយករងប្រតិបត្តិ គ្រប់សាខាសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ចទាំងអស់ត្រូវបាន ជ្រើសរើស និងសម្រេចតែងតាំងដោយសាកលវិទ្យាធិការស្របតាមលក្ខន្តិកៈទូទៅរបស់សាកលវិទ្យាល័យ ។
ការជ្រើសរើសនាយកប្រតិបត្តិ នាយករងប្រតិបត្តិ តម្រូវឲ្យសាមីជនគ្រប់រូបអនុវត្ត និងគោរពទៅតាមលក្ខខណ្ឌ ដូចខាងក្រោម៖
-មានសញ្ញាបត្រចាប់ពីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឡើងទៅ
-មានបទពិសោធន៍ការងារយ៉ាងតិច ៣ ឆ្នាំក្នុងផ្នែកឧត្តមសិក្សា
-មានក្រមសីលធម៌ និងទំនាក់ទំនងល្អ
-មានលក្ខណៈសម្បត្តិគ្រប់គ្រាន់
-មានពេលវេលាគ្រប់គ្រាន់ និងមានឆន្ទៈក្នុងការងារ
-មានកាយសម្បទាមាំមួន និងសុខភាពល្អ
១-លោក ម៉ែន សិទ្ធី សាកលវិទ្យាធិការរងនិងជានាយកសាខាខេត្ត ពៅធិ៍សាត់ (២០០១)
២-លោក គឹម ចាន់ថានាយករងសាខាខេត្ត ពៅធិ៍សាត់ (២០០១)
៣-លោក យក់ សម្បត្តិ នាយក សាខាខេត្ត កំពត (២០០២)
៤-លោក ឪ ចាន់ធូ នាយក សាខាខេត្ត ព្រះសីហនុ (២០០៣)
៥-លោក ឈិន រតនា នាយករងសាខាខេត្ត ព្រះសីហនុ (២០០៣)
៦-លោក មួន វាសនាសាកលវិទ្យាធិការរងទទួលបន្ទុក សាខាខេត្តកំពង់ចាម (២០០៣)
៧-លោក អួន សុខជានាយកសាខាខេត្តកំពង់ចាម (២០០៣)
៨-លោក ណង​ ថាសាកលវិទ្យធិការរង និងជានាយកសាខា ខេត្ត បន្ទាយមានជ័យ (២០០៤)
៩-លោក ឈុំ រ៉ាលីន នាយក សាខាខេត្ត កោះកុង (២០០៦)
១០-លោក ថន រិទ្ធី នាយករងសាខាខេត្ត កោះកុង (២០០៦)
១១-លោក ទេព វាសនា សាកលវិទ្យាធិការរងទទួលបន្ទុកសាខាខេត្ត ក្រចេះ (២០០៧)
១២-លោក គឹម ធននាយកសាខាខេត្ត ក្រចេះ (២០០៧)